ព័ត៌មានជាតិ

អាសូរណាស់! លោកអ៊ំចំណាស់ម្នាក់បាត់ពីផ្ទះមួយថ្ងៃ ស្រាប់តែប្រទះឃើញសពក្នុងទន្លេ

កំពង់ចាម: កិច្ចប្រតិបត្តិការស្រាវជ្រាវ ករណីមនុស្សបាត់ពីផ្ទះដោយពុំដឹងមូលហេតុ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩
លោកវរសេនីយ៍ឯក អ៊ឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាន និងកំម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ ធ្វើការស្រាវជ្រាវករណីខាងលើ ក្រោយពីការរកឃើញវត្ថុតាងបន្សល់ទុក និងការបំភ្លឺរបស់សាក្សី បានធ្វើការរុករក នៅក្នុងទឹកទន្លេតូច ដែលជាកន្លែងចុងក្រោយនៃការបាត់ខ្លួន។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២និង៩នាទីរសៀល ទើបសមត្ថកិច្ច និងបងប្អូនក្រុមគ្រួសារ រកឃើញសាកសព ឈ្មោះ ងិន បូរិន នៅចំណុចដងទន្លេតូច។

ក្រោយពីការរកឃើញសាកសព កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន ប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ និងបងប្អូនក្រុមគ្រួសារសព ស្រង់សពយកមកផ្ទះ។ បន្ទាប់មកបានបង្កើតគណ:កម្មាធិការ ត្រួតពិនិត្យសាកសព ដោយមានការចូលរួមពី លោកមេឃុំ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យបង្អែក គ្រូពេទ្យមណ្ឌល និងលោកមេភូមិ។

ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសព៖
១.ផ្នែកក្បាល: ពុំមានស្លាកស្នាមអ្វីទេ
២.ផ្នែក ក: ពុំមានស្លាកស្នាមអ្វីទេ
៣.ផ្នែកដងខ្លួន: ពុំមានស្លាកស្នាមអ្វីទេ
៤.ផ្នែកអវ:យុវ: ពុំមានស្លាកស្នាមអ្វីទេ។
យោងតាមការធ្វើកោសល្យវិច័យ ការបំភ្លឺរបស់គ្រួសារសព និងសាក្សី សន្និដ្ឋានបានថា៖
សាកសពឈ្មោះ ងិន បូរិន ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតខ្មែរ រស់នៅភូមិប៉ាក់ណាម ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។

ក្រោយត្រួតពិនិត្យរួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងតាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម៕

មតិយោបល់