ព័ត៌មានជាតិ

ប្ដីប្រពន្ធ ២នាក់ ជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: កាលពីវេលាម៉ោង ១៥ និង៣០នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មានករណីឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ។

ជនសង្ស័យទី១ ឈ្មោះ យ៉ យ៉ាំងហៀវ ហៅ វ៉ែនតា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់អេតចាយ (ត្រូវជាប្ដី) និងទី២ ឈ្មោះ ម៉ៅ ជឹម ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ អេតចាយ (ប្រពន្ធ)។

ទីលំនៅបច្ចុប្បន្នភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣២កញ្ចប់តូច។
-ប្រអប់វ៉ែនតាពណ៌ខ្មៅចំនួន១។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

មតិយោបល់