ព័ត៌មានជាតិ

ចេញពីឡើងផ្ទះគេ វាក់អើនឹងម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវ បណ្ដលឲ្យបុរសម្នាក់ស្លាប់ ចំណែក៣នាក់ទៀតរបួសធ្ងន់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនបង្កឈ្មោះ ប៉ុល សឺន អាយុ ៤៥ ឆ្នាំ(ស្លាប់)។
ជនរងគ្រោះទាំង៣នាក់រួមមាន៖
១​/ឈ្មោះ ខាត់ សែ ភេទប្រុស (របួសធ្ងន់)។
២/ឈ្មោះ ជឿន សាលី ភេទប្រុស អាយុ ១៣ ឆ្នាំ (របួសធ្ងន់)។
៣/ឈ្មោះ សូត្រ ភេទស្រី អាយុ ៥០ ឆ្នាំ (របួសធ្ងន់)។
អ្នកទាំង៤ រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-7554 ជិះគ្នា៣នាក់ចេញពីកម្មវិធីឡើងផ្ទះរបស់អ្នកភូមិ ខណ:មកដល់ខ្លោងទ្វាចូលភូមិ ក៏មានម៉ូតូមួយគ្រឿងម៉ាក វេវ គ្មានភ្លើងបំភ្លឺផ្លូវ បើកបញ្ជ្រាសទិសគ្នា បុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ តែអកុសលអ្នកបើកបរម៉ូតូវេវបានស្លាប់បាត់បង់ជីវិត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីដោះស្រាយគ្នាតាមនីតិវិធី៕

មតិយោបល់