ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទយកម៉ូតូស៊ីដាច់

បាត់ដំបង: ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង៧ និង០៨នាទី លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យ១ នាក់ ឈ្មោះ ចយ ចាន់ធី (ហៅតោ) ភេទប្រុស អាយុ៣៨ ឆ្នាំ មានទីលំនៅ ភូមិរកា សង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (យកម៉ូតូ) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះ ម៉ៅ វ៉ាន់រ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សម្ភារ:បាត់បង់រួមមាន
ម៉ូតូ ០១គ្រឿងម៉ាក honda click ស៊េរីឆ្នាំ 2020 ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AI-4243 ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ៕

 

មតិយោបល់