ព័ត៌មានជាតិ

ប្រាក់ចំណូល​នៃ​ការនាំ​ចេញ​ជ័រកៅស៊ូ​ធ្លាក់ចុះ ខណៈ​ដែល​ការនាំចេញ​កើនឡើង​

​ភ្នំពេញ​៖ ចាប់តាំងពី​ខែ​មករា ដល់​ខែ​មិថុនា ការនាំ​ចេញ​ជ័រកៅស៊ូ​ស្ងួត​មាន​ចំនួន​៤២.១៨៩​តោន គឺ​កើនឡើង​៤២​ភាគរយ​បើ​ធៀប​ទៅនឹង​ការនាំ​ចេញ​ជ័រកៅស៊ូ​អំឡុង​ឆមាស​ទី​១​ដើមឆ្នាំ​២០១៣​។ នេះ​យោងតាម​តួលេខ​ថ្មី​បំផុត​របស់​ក្រសួង​ពាណិជ្ជកម្ម​។​

​បើទោះបីជា​ការនាំចេញ​កើនឡើង​ក្តី ក៏​ប្រាក់ចំណូល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល​កន្លះ​ឆ្នាំនេះ បាន​ធ្លាក់ចុះ​ជិត​២​ភាគរយ ពី​៧៦,៥​លាន​ដុល្លារ​អាមេរិក​មក​នៅត្រឹម​៧៥​លាន​ដុល្លារ​អាមេរិក ដោយសារ​តែ​តម្លៃ​ជ័រកៅស៊ូ​ធ្លាក់ចុះ​។​

​តម្លៃ​ជ័រកៅស៊ូ​ក្នុងស្រុក និង​ក្នុង​ពិភពលោក បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ពីរ​-​បី​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារ​តែ​ទីផ្សារ​មាន​ការផ្គត់ផ្គង់​ច្រើន​ហួស និង​តម្រូវការ​ទាប​ពី​ប្រទេស​ចិន ដែល​ជា​ប្រទេស​នាំចូល​ជ័រកៅស៊ូ​ឆៅ​ដ៏​ធំ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កៅស៊ូ ធ្លាប់​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរ និង​ចាត់ទុកជា​ទំនិញ​កសិកម្ម​នាំចេញ​ដ៏​សំខាន់​ទី​២​របស់​កម្ពុជា ដែល​រក​ចំណូល​បាន​ច្រើន ហើយ​កំណត់​គោលដៅ​បង្កើន​ផ្ទៃដី​កសិកម្ម​ជិត​បី​ដង​សម្រាប់​ដាំ​កៅស៊ូ ពី​៣០០.០០០​ហិកតា​ដល់​៨៤០.០០០​ហិកតា​ក្នុង​រយៈពេល​៥​ឆ្នាំ​៕​
ជ័រកៅស៊ូ

មតិយោបល់