ព័ត៌មានជាតិ

បុរសម្នាក់ចាប់ហ្វ្រាំងដួល ត្រូវរថយន្តមកពីក្រោយកិនចំក្បាល បណ្ដាលឲ្យស្លាប់មួយរំពេច

តាកែវៈ កាលពីវេលាម៉ោង ៣ និង​ ៣០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតភូមិឪភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GZ-9943 បើកបរដោយឈ្មោះ ឃឹម ផានិត ភេទស្រី អាយុ ២៧ ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ទិសដៅពីជើងទៅកើត មកដល់ចំណុចខាងលើបានចាប់ហ្រ្វាំងដួល ក៏មានរថយន្តម៉ាក គា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-3249 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) កិនត្រូវក្បាល បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់