ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៧ និង២០នាទី ថ្ងៃច័ន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ ០១ករណី នៅលើផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចផ្លូវបំបែកទៅភូមិទួលនិម្មិត ស្ថិតនៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បណ្ដាលឲ្យមនុស្សរបួសស្រាលចំនួន ០៣នាក់ ខូចខាតម៉ូតូស្រាល ០២គ្រឿង ។
១-អ្នកបើកបរម៉ូតូឈ្មោះ ញឹម ម៉ៅ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរសន្ដិសុខ រស់នៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១X៦៩៦៤ ទិសដៅពីត្បូងទៅជើង (បត់ឆ្វេង) របួសស្រាល ខូចខាតម៉ូតូកំរិតស្រាល ។
២-អ្នកបើកបរម៉ូតូឈ្មោះ វង្ស អនុជចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឃ្លីច ស៊េរីឆ្នាំ២០១៩ ពណ៌ ខ្មៅ ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ ១HH ០០៩៧ ទិសដៅពីត្បូងទៅជើងស្របទិសដៅគ្នា របួសស្រាល ខូចខាតម៉ូតូកំរិតធ្ងន់ ។
៣.អ្នករួមដំណើរឈ្មោះ មិនស្គាល់អត្ដសញ្ញាណ (មិត្ដភក្ដិជូនមកមន្ទីរពេទ្យ) ហើយជំនាញស្វែងរកតាមមន្ទីររដ្ឋ និងឯកជនមិនឃើញជនរងគ្រោះទេ ។
មូលហេតុ៖ បណ្តាលមកពីរបត់ឆ្វេងមិនមើលឧបសគ្គពីខាងក្រោយ ។
ករណីនេះ ជំនាញផ្នែកសណ្ដាប់ចរាចរណ៍ បានយកវត្ថុតាងទៅរក្សារទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕





មតិយោបល់