ព័ត៌មានជាតិ

ព័ត៌មានលម្អិតបន្ថែម៖ ចាប់បានឃាតក សម្លាប់ស្ត្រីម្នាក់ ដោយអាក្រាតកាយ នៅក្រុងបាត់ដំបងហើយ

បាត់ដំបងៈ ករណីឃាតកម្មប្រទះឃើញសពស្ត្រីម្នាក់ ទាំងអាក្រាតកាយ នៅចំណុចវាល ស្រែក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង កាល ពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ពេលនេះ សមត្ថកិច្ច ឃាត់ខ្លួនឃាតកបានហើយ។

ជនរងគ្រោះឈ្មោះ ហង្ស ហ៊ន ភេទស្រី អាយុ ៣៧ ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនសង្ស័យឈ្មោះ ស៊ន ដាមូ (ហៅដាំ) ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ ដោយប្រពន្ធរបស់ជនសង្ស័យ និងជនរងគ្រោះជាបងប្អូនបង្កើតនឹងគ្នា (ឃាត់ខ្លួន) ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោមបទបញ្ជា និងការប្តេជ្ញាចិត្តរបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសហការជាមួយនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋានន គរបាលជាតិ និងបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាល បានសម្រេចធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ បន្ទាប់ពីបានរកឃើញអត្តសញ្ញាណពិតរបស់ជនរងគ្រោះ តែប៉ុន្មានម៉ោងរួចមក។

រហូតដល់វេលាព្រឹកថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ នេះជនសង័្សយ បានឆ្លើយសារភាពអំពីសកម្មភាពរបស់ខ្លួន ដែលបានប្រព្រឹត្តិចំពោះបងថ្លៃ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៩ នោះនៅចំណុចវាលស្រែភូមិចំការសំរោង ២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រាកដមែន ។

មូលហេតុ ដែលនាំទៅដល់ការសម្លាប់ជនរងគ្រោះ គឺដោយសារជនសង័្សយ មានទំនាក់ទំនងស្នេហា លួចលាក់ជាមួយជនរងគ្រោះ ហើយក្នុងរយៈពេលចុងក្រោយនេះ ជនរងគ្រោះមានបំណងឲ្យប្អូនស្រីបង្កើតរបស់ខ្លួន ដែលត្រូវជាប្រពន្ធរបស់ជនសង័្សយ ចាកចេញទៅទីឆ្ងាយ ដើម្បីខ្លួន និងជនសង័្សយ បានរស់នៅជាមួយគ្នា ក្នុងឋានៈជាប្តីប្រពន្ធ។ នៅទីបំផុតជនសង័្សយ បានប្រើប្រាស់វិធីនាំជនរងគ្រោះ យកទៅសម្លាប់ចោល ដោយប្រើខ្សែរឹត.កសម្លាប់ ដើម្បីដោះស្រាយបញ្ហាស្នេហាត្រីកោណមួយនេះ ព្រោះតែខ្លួនមិនអាចធ្វើនូវអ្វី ដែលជាបំណងរបស់ជនរងគ្រោះបាន ហើយក៏មានបំណងយកទ្រព្យរបស់ជនរងគ្រោះ នៅក្រោយពេលធ្វើសកម្មភាពរួចផងដែរ៕

មតិយោបល់