ព័ត៌មានជាតិ

ប៉ះចំថ្ងៃស៊យ! ចូលទៅលួចទូរស័ព្ទ ត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

តាកែវ: នៅវេលាម៉ោង ៧ និង ២០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ ស្ថិតភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់។

ជនសង្ស័យឈ្មោះ ហ៊ឹម រិន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។
ជនរងគ្រោះឈ្មោះជុំ ច័ន្ទតារា ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក ស្មាក់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BN-7446 ទៅឈប់មុខផ្ទះជនរងគ្រោះ បន្ទាប់មកក៏ដើរចូលក្នុងផ្ទះធ្វើសកម្មភាពលួចទូរស័ព្ទចំនួន២គ្រឿង ភ្លាមនោះម្ចាស់មកឃើញទាន់ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់