ព័ត៌មានជាតិ

ប្តីកាប់ប្រពន្ធរងរបួសធ្ងន់ដោយសារតែចម្រៀងមួយបទ

កោះកុង: ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង៣និង៣០នាទីទាបភ្លឺនារាត្រីឆ្លងឆ្នាំនៅចំណុចខារ៉ាអូខេសពយុទ្ធជនស្ថិតនៅភូមិ៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

បង្ករឡើងដោយជនសង្ស័យឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរបានយកកាំបិតតាំងតោកាប់ប្រពន្ធឈ្មោះថូសុខណាភេទស្រីអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរបើកខារាអូខេបណ្តាលឲ្យរងរបួសធ្ងន់និងកូនឈ្មោះឈ្មោះទុំសោភាភេទស្រីអាយុ១១ឆ្នាំមុខរបរសិស្សរងរបួសធ្ងន់ត្រូវបានសង្គ្រោះមកព្យាបាលនៅមន្ទីរពេទ្យខេត្តចំណែកឯជនសង្ស័យវិញបានជិះម៉ូតូរត់គេចខ្លួនក្រោយធ្វើសកម្មភាពរួចតែជាអកុសលក៏ត្រូវសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុងឃាត់ខ្លួននៅចំណុចផ្លូវលេខ៤៨ប៉ុស្តិ៍តាតៃក្រោម។

តាមការសួរចម្លើយបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះជាប្រពន្ធបានឲ្យប្តីចាក់បទចម្រៀង(អ្នកម្តាយកម្សត់)ដើម្បីច្រៀងលេងហើយLiveតាមទូរស័ព្ទតែជនសង្ស័យជាប្តីមិនព្រមឲ្យចាក់បទនោះទេដោយសារតែម្តាយទើបតែស្លាប់នាំឲ្យពិបាកចិត្តហេីយយំតែប្រពន្ធនៅតែចាក់ទើបធ្វើឲ្យមានការឈ្លោះប្រកែកគ្នារហូតដល់ប្រើអំពើហិង្សា។

បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទដើម្បីបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់