ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់រួមគ្នាសម្លាប់ជនសតិមិនប្រក្រតីម្នាក់សែងទម្លាក់ទឹកក្បែរការដ្ឋានផ្លូវល្បឿនលឿនត្រូវបានកម្លាំងការិយាល័យព្រហ្មបង្រ្កាបបានភ្លាមៗ

កំពង់ស្ពឺ: កាលពីវេលាម៉ោង០៦និង៣០នាទីនាថ្ងៃទី០១ មករា ឆ្នាំ២០២០ នៅចំណុចរណ្តៅប្រឡាយទឹកបង្គោលខ្សែភ្លើងក្បែរការដ្ឋានសាងសង់ផ្លូវល្បឿនលឿនខេត្តព្រះសីហនុ_រាជធានីភ្នំពេញខាងត្បូងផ្លូវជាតិលេខ៤ប្រហែល៥០ម៉ែត្រស្ថិតភូមិរំលោងឃុំវល្លិសរស្រុកសំរោងទងមានប្រជាពលរដ្ឋបានប្រទះសាកសពបុរសម្នាក់គ្មានពាក់អាវស្លៀកខោខ្លីត្រឹមជង្គង់ជនរងគ្រោះមានឈ្មោះរឿនសារិទ្ធភេទប្រុសអាយុ២៤ឆ្នាំនៅភូមិវល្លិសរឃុំវល្លិសរស្រុកសំរោងទងខេត្តកំពង់ស្ពឺតាមការបញ្ជាក់ពីមេភូមិជាមនុស្សមានស្មារតីមិនប្រក្រតី។

ក្រោយទទួលបានព័ត៌មានពីករណីសាកសពនៅប្រឡាយទឹកការិយាល័យជំនាញបច្ចេកទេសខេត្តបានចុះពិនិត្យដល់ទីតាំងផ្ទាល់និងតាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកសំរោងទងជនរងគ្រោះមានទីលំនៅក្នុងឃុំវល្លិសរស្រុកសំរោងទងជាលទ្ធផលជនរងគ្រោះមានស្លាកស្នាមវាយនិងវត្ថុរឹងស្មងជេីងខាងស្ដាំរលាត់ដាច់ស្បែកលើទ្រូងដោយសារគេអូសសាកសព។

ដោយបានចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្ដឲ្យជំនាញបន្ដបេីកការស្រាវជ្រាវរកជនដៃដល់ធ្វេីសកម្មភាពជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងអធិការនគរបាលស្រុកសំរោងទងធ្វើការស្រាវជ្រាវបន្ទាន់
លទ្ធផលកិច្ចប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ០២នាក់៖១.ឈ្មោះសានសឿនភេទប្រុសអាយុ៥៤ឆ្នាំនៅភូមិត្បូងដំរីឃុំកំពង់ចម្លងស្រុកខ្សាច់កណ្តាលខេត្តកណ្តាលមុខរបរកម្មករខួងដីក្រុមហ៊ុនសាងសង់ផ្លូវ«អ្នកវាយសម្លាប់»
២.ឈ្មោះសំភាពភេទប្រុសអាយុ៤២ឆ្នាំនៅភូមិស្រែវាលឃុំសណ្តាន់ស្រុកសណ្តាន់ខេត្តកំពង់ធំមុខរបរកម្មករខួងដីអ្នកជួយសែងសាកសពបោះចោល។មូលហេតុជនដៃដល់ខឹងនិងជនរងគ្រោះទៅបង្កអុកឡុកនិងមានអាការ:ស្រវឹងស្រាគួបផ្សំផង។

បច្ចុប្បន្នជនដៃដល់និងអ្នកសមគំនិតត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់