កណ្តាលៈ បុរសម្នាក់ស្រវឹងស្រាជោគជាំ និងបែកថ្នាំញៀនផងនោះ បានទៅចូលរំលោភប្រពន្ធគេ ដែលប្តីរបស់គេចេញទៅបើកឡានដឹកដី ត្រូវស្ត្រីរងគ្រោះខ្លួនដឹងទាន់ ស្រែកឆោរឡោរផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចក្របួចជាប់បានភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ច.ស.ស ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ
ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបគ្រូពេទ្យប្រចាំរោងចក្រ។ ចំណែកឯជនល្មើសមានឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ មុខរបរកម្មកររោងចក្រមួនតៃ។
លោកអធិការបានប្រាប់ឲ្យទៀតថា នៅវេលាកើតហេតុខាងលើពេលដែលជនរង
គ្រោះ កំពុងតែដេកលង់លក់ នៅក្នុងផ្ទះរបស់ខ្លួនដោយពុំបានបិទទ្វារផ្ទះ ព្រោះប្តីទើបតែចេញទៅបើកឡានដឹកដីពុំបានបិទទ្វារវិញ ពេលនោះស្រាប់ជនល្មើសដែលមានសភាពស្រវឹងស្រា និងថ្នាំញៀនបានចូលទៅធ្វើសកម្មភាពចាប់ឱបថើបជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានស្រែកឆោរឡោ ទើបជនល្មើសរត់គេចខ្លួនបាត់ទៅ បន្ទាប់មកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរធ្វើការស្រាវជ្រាវឃាត់ខ្លួនជនល្មើសបានយកទៅសាកសួរ រួចបញ្ជូន
មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅចាប់ឱបថើបជនរងគ្រោះពិតប្រាកដមែន។ ចំពោះគ្រឿងញៀនវិញ ពីមុនមកមិនដែលប្រើប្រាស់នោះទេ ទើបតែប្រើបានម្តងនៅយប់កើតហេតុប៉ុណ្ណោះ៕
មតិយោបល់