នារីវ័យក្មេងអាយុ ១៨ ឆ្នាំម្នាក់មិនបញ្ចេញឈ្មោះត្រូវបានចោរប្លន់យកលុយពីក្នុងគណនីទាំងអស់ ពេលដែលនាងចូលទៅដកលុយពីម៉ាស៊ីន ATM នៅក្នុងទីក្រុង Molton ប្រទេសអង់គ្លេស។ នៅក្នុងវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបញ្ហាញថា ជនរងគ្រោះបានចូលទៅដកប្រាក់ពីម៉ាស៊ីន ATM ស្រាប់តែមានបុរសដែលពាក់របាំងមុខដៃកាន់កាំបិទចូលមកគំរាមឲ្យនាងដកប្រាក់ទាំងអស់ដែលនៅក្នុងគណនី។ ដោយមិនអាចមើលឃើញមុខមាត់ពិតរបស់ចោរប្លន់នោះប៉ូលិសបានធ្វើការសន្និដ្ឋានថា ចោរប្លន់មានវ័យប្រហែល ២០ ឆ្នាំកម្ពស់ ១៧០សង់ទីម៉ែត្រ ពាក់អាវខ្មៅមានឆ្នូតពណ៌សនៅលើស្មា។ កាំបិតដែលគេកាន់យកមកគំរោមនោះជាកាំបិទសម្រាប់ចិតបន្លែនៅក្នុងផ្ទះបាយ។ បច្ចុប្ប្នប៉ូលិសកំពុងតែស៊ើបអង្កេតដើម្បីតាមចាប់ខ្លួនជនសង្ស័យមកកាត់ទោសតាមផ្លូវច្បាប់៕…
មតិយោបល់