ព័ត៌មានជាតិ

មកពីស្រុកកំណើតវិញជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ម្នាក់ចំណែកម្នាក់ទៀតរបួសធ្ងន់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតអ្នករួមដំណើររងរបួសធ្ងន់ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧.២៥ នាទីយប់ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៦-២០៧ ។
តាមប្រភពបានឲ្យដឹងថា មានអ្នកបើកបរម៉ូតូម្នាក់ឈ្មោះ ចម្រើន ភេទប្រុស អាយុ ៤៣ឆ្នាំបានស្លាប់ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ គឹម ង៉ោល ភេទប្រុស អាយុ ៥៧ឆ្នាំបានរងរបួសធ្ងន់ អ្នកទាំងពីរ មានទីលំនៅ ស្រុកឈូក ខេត្តកំពតក្នុងហេតុការណ៍បើកម៉ូតូរេមកខាងឆ្វេងដៃ ចូលទៅបុក រថយន្ត ០១គ្រឿងម៉ាក TOYOTA CAMRY ពណ៌ខ្មៅដែលមានទិសដៅផ្ទុយគ្នា បើកបរមិនស្គាល់អត្តសញ្ញាណ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ រីឯសពរក្សាទុករងចាំសាចញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់