ព័ត៌មានជាតិ

Update៖ មន្ត្រីឥណទានគ្រឹះស្ថានមាគាហ្វាយនែនម្នាក់ យកលុយអតិថិជនបង់ទៅចូលខារាអូខេ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កណ្ដាល: សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីឥណទានម្នាក់ លួចយកលុយអតិថិជនបង់ផ្ដាច់ទៅចូលខារាអូខេ ត្រង់ចំណុចគ្រឹះស្ថានមាគាហ្វាយនែន(ម.ក)ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែធ្នូ វេលាម៉ោង ៦ និង ១៥នាទី។

ជនរងគ្រោះឈ្មោះ គង់ សុភា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយកសាខាគ្រឹះស្ថានមាគាហ្វាយនែន(ស្អាង) ទីលំនៅភូមិព្រែក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ធន់ ឧត្តមបញ្ញាសិដ្ឋ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីឥណទាន មានស្រុកកំណើតភូមិព្រែកយួនឃុំកៀនជ្រែ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-សោរលេខ៨មីលីម៉ែត្រចំនួន០២ដើម
-ដងតួនឺវីសផ្សារ ជាប់ប្រដាប់ដោះក្បាលប៊ូស៊ីចំនួន០១
-សោរតេ(ប្រដាប់កាច់កម៉ូតូ)ចំនួន០២
-សោរម៉ូតូចំនួន០៣គ្រាប់
-កូនកាំបិតសំរាប់ចិតបន្លែចំនួន០១
-កាបូបដៃពណ៌ខ្មៅចំនួន០១
-កាតគ្រីម៉ូតូចំនួន០១
-កាតអេធីអុីមចំនួន០១
-កាតាបស្ពាយពណ៌ខ្មៅចំនួន០១។

ដំណើររឿង៖ កាលពីវេលាម៉ោង ៤ និង ១៥នាទីរសៀល ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យបានសុំច្បាប់ទៅមើលយាយឈឺនៅឯខេត្តកំពង់ចាមចំនួន១ល្ងាច។ លុះថ្ងៃបន្ទាប់មកក៏មិនឃើញជនសង្ស័យទៅធ្វើការទេ រហូតដល់ម៉ោង ៩ និង ១០នាទី ស្រាប់តែមានអតិថិជននៅស្រុកកោះធំតេទូរស័ព្ទមកជនរងគ្រោះថា ថ្ងៃណាបានចេញលុយឲ្យអថិតិជន ពេលនោះជនរងគ្រោះឲ្យអ្នក គ្រប់គ្រងផ្នែកគណនេយ្យចូលឆែកមើលអតិថិជនថា តើអតិថិជនបានបង់លុយឬនៅ ខណ:ត្រួតពិនិត្យគណនេយ្យរួច ទើបដឹងថាអតិថិជនមិនទាន់បង់លុយផ្តាច់ ភ្លាមនោះជនរងគ្រោះចាត់តំណាងឈ្មោះ ឃឹម ជាតិ និងឈ្មោះ យូរ វាសនា ទៅសួរអតិថិជននៅផ្ទះផ្ទាល់ ទើបដឹងថាអតិថិជនពិតជាបានបង់លុយផ្តាច់អស់ហើយដោយផ្ញើរលុយតាមរយ:ជនសង្ស័យ សរុបប្រហែល១២លានរៀល។ ចាប់តាំងពីពេលនោះមកជនសង្ស័យមិនមកធ្វើការទេ ហើយថែមទាំងបិទទូរសព្ទ័ចោលទាំងអស់។ លុះដល់វេលាខាងលើ ឈ្មោះ ឃឹម ជាតិ និងឈ្មោះ យូរ វានា ចុះទៅត្រួតពិនិត្យអតិថិជន ក៏ជួបជនសង្ស័យ កំពុងដើរប្រមូលលុយពីអតិថិជនទៀត។ អំឡុងពេល
នោះឈ្មោះ យូរ វាសនា បានទូរស័ព្ទទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់កុងនាំជនសង្ស័យមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនពិតជាបានប្រមូលលុយពីអតិថិជនដែលបង់តាមរយ:ខ្លួនប្រហែល១២លានរៀលជាងប្រាកដមែន ហើយលុយនោះខ្លួនយកទៅផឹកស៊ីនិងចូលខារ៉ាអូខេអស់ហើយ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់