កណ្ដាលៈ អតីតស្វាមីដែលលែងលះគ្នាជាង៦ខែ លួចចូលដុតបំផ្លាញ បណ្ដាលឲ្យសម្ភារៈក្នុងផ្ទះខូចខាតអស់មួយចំនួនធំ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ដុស សំណាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ។
ស្រ្ដីរងគ្រោះឈ្មោះ ញ៉ែម សាវី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ ។ អ្នកទាំង ២រស់នៅភូមិឃុំកើតហេតុខាងលើ។
បញ្ជាក់៖ ស្រ្តីរងគ្រោះ និងជនសង្ស័យធ្លាប់ជាប្ដីប្រពន្ធគ្នា ការលួចនេះ ខណៈដែលស្រ្ដីជាម្ចាស់ផ្ទះទៅលេងផ្ទះកូននៅរាជធានីភ្នំពេញ ដើម្បីឆ្លងឆ្នាំ ។
សម្ភារៈខូចខាតមាន៖
-ឆេះខោអាវសម្លៀកបំពាក់របស់ជនរងគ្រោះ និងរបស់កូនទាំងអស់
-ឆេះសៀវភៅស្នាក់នៅ
-សំបុត្រកំណើត
-លិខិតបង់ប្រាក់ធនាគារផងដែរ។
ដំណើររឿង៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ដោយគូស្វាមីភរិយាអ្នកទាំង ២រស់នៅមិនចុះសម្រុងគ្នា ក៏បានលែងលះ ហើយរហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះចាក់សោទ្វារចោល រួចផ្ដាំអ្នកក្បែរខាងឈ្មោះ មឿន ស៊ីណាត ឲ្យជួយមើល ព្រោះខ្លួនទៅលេងកូននៅភ្នំពេញ និងដើរលេងថ្ងៃឆ្លងឆ្នាំជុំគ្នា លុះព្រឹកឡើងថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ទើបឈ្មោះ មឿន ស៊ីណាត ទូរស័ព្ទទៅប្រាប់ស្រ្ដីរងគ្រោះថា ជនសង្ស័យដែលជាអតីតស្វាមីរបស់ខ្លួនដុតផ្ទះឆេះខ្ទេចអស់ហើយ ។
ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕


មតិយោបល់