ព័ត៌មានជាតិ

ScoopyនិងClickពន្លះគ្នា បណ្ដាលឲ្យរងរបួសទាំងសងខាង

កណ្តាល: កាលពីវេលាម៉ោង ៤ និង ១០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ ស្ថិតភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក Honda Scoopy ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BE-5707 បើកបរដោយឈ្មោះ ហ៊ន់ សុធា ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិបឹង ឃុំឈើកាច់ ស្រុកបាភ្នុំ ខេត្តព្រៃវែង ទិសដៅពីអ្នកលឿងទៅភ្នំពេញ ខណ:មកដល់ចំណុចខាងលើបានធ្វើការបត់ឆ្លងផ្លូវក៏បុកជាមួយម៉ូតូ០១គ្រឿងម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HT-4207 បើកបរដោយឈ្មោះ វណ្ណ សុភាវលក្ខ័ ភេទស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិត្នោត ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យរបួធ្ងន់ចំណែកអ្នកបើកម៉ូតូស្កុបពីរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមច្បាប់ ចំណែកអ្នករបួសបញ្ជូតទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់