ព័ត៌មានជាតិ

ឡង់គ្រីស័រ ស្លាកលេខភ្នំពេញ2W-8808 បុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានបុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅមុខសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-8808 ហើយភ្លាមៗនោះ ម្ចាស់រថយន្តបង្កបានចុះ​ដោះស្លាកលេខរថយន្តចេញ ហើយទុករថយន្តចោលគេចខ្លួនបាត់ស្រមោល​។

‎ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់