ព័ត៌មានជាតិ

បុរស​ឥណ្ឌា​ដែលមាន​ម្រាម​ដៃ ១២ ​ចុចកុំព្យូទ័រ​លឿន​​អស្ចារ្យ​តែ​​​គ្មាន​ការងារធ្វើ​

ឥណ្ឌា៖ ​បុរស​ម្នាក់​កើតមកមានម្រាម ដៃ ១២ ​ដែលជា​អ្នករស់នៅ និងមានសញ្ជាតិដើមជាជន​ជាតិឥណ្ឌា ​នឹង​ផ្លាស់ទី​មករស់នៅ​អង់គ្លេសដើម្បីស្វែងរកការងារធ្វើ ខណៈ​ដែលនៅឥណ្ឌា​​គ្មា​ននរណា​ទទួលធ្វើការ​​។​
India
លោក Vijay Singh អាយុ ៤៨ ឆ្នាំ ​​មកពីទីក្រុង Agra រដ្ឋ Uttar Pradesh បាននិយាយប្រាប់​សារព័ត៌មាន Metro ថា គាត់អាចវា​យពាក្យ បាន ១០០ ​ក្នុង ១ នាទី ​ជាមួយនឹង​ម្រាមដៃទាំង ១២ របស់គាត់​ ប៉ុន្តែគួរ​ឲ្យសោកស្តាយ​​គាត់រក​ការងារ​​ធ្វើមិនបានទាល់តែសោះ​ ​ដោយ​កន្លង​មក​​បាន​​ដាក់ពាក្យ​​ធ្វើការជាង ៥០ កន្លែង និងមុខតំណែងផ្សេងៗគ្នា ​តែ​ត្រូវបានគេបដិសេធ​។​ដោយក្នុងនោះ ពួកគេ​ត្រូវការតែស្រីស្អាត មិន​​ត្រូវការ​បុរសដែលមាន​ម្រាមដៃទាំង ១២ ឡើយ​។​ តែ​ទោះជាយ៉ាងណា​នឹងសង្ឈឹមបានការងារ​ធ្វើ​ ខណៈដែលផ្លាស់មករស់នៅ​អង់គ្លេស​៕​

មតិយោបល់