ព័ត៌មានជាតិ

Updated៖ បុរស ២នាក់ជិះម៉ូតូបុករថយន្ត បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់ នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: កាលពីវេលាម៉ោង ៧និង២៥នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៦-២០៧ ភូមិស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដំណើររឿង៖ មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-0419 ធ្វើដំណើរពីភ្នំពេញទៅព្រះសីហនុ អ្នកបើកបរឈ្មោះ ចម្រើន ភេទប្រុស អាយុ ៤៣ឆ្នាំ (ស្លាប់) អ្នករួមដំណើរជាមួយឈ្មោះ គឹម ង៉ោល ភេទប្រុស អាយុ ៥៧ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំង ២រស់នៅស្រុកឈូក ខេត្តកំពត។ ស្រាប់តែធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកឆ្វេងដៃ ទៅបុករថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-2572 ដែលមានទិសដៅផ្ទុយគ្នា បើកបរមិនស្គាល់អត្តសញ្ញាណ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ៨៨៨ឃ្លាំងលើ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង សមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះអ្នកបើកបរចុះរត់គេចបាត់ស្រមោល៕

មតិយោបល់