ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកគោយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ

តាកែវ: នៅវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្ត ។

ដំណើររឿង៖ មុនពេលកើតហេតុមានម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ព្រៃវែង 1B-5802 អ្នកបើកបរឈ្មោះ ទេស នឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិតាបៀត ឃុំសំណាញ ស្រុកអង្គរជ័យ ខេត្តតាកែវ លុះធ្វើដំណើរមកដល់ចំណុចមុខផ្ទះឈ្មោះ ធីម លត ចម្ងាយ ១០ម៉ែត្រ ក្នុងភូមិតាយឹង ស្រាប់តែបុកគោយន្តពីក្រោយ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង ។

អ្នកបើកបរគោយន្តឈ្មោះ ណុប រ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិតារស់ ឃុំដូងខ្ពស់ ស្រុកបូរីជល់សារ ខេត្តតាកែវ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលដូងខ្ពស់ ករណីនេះផ្នែកជំនាញបានចុះ បំពេញសំណុំរឿងតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់