ព័ត៌មានជាតិ

ទឹកប្រាក់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តធ្លាក់ដល់ដៃសន្តិសុខកាស៊ីណូម្នាក់ទៀតហើយ នៅខេត្តឧត្តរមានជ័យ

ជាសំណាងមិនបានព្រៀងទុក ចំពោះទឹកប្រាក់រង្វាន់ចំនួន ១០០លានរៀល របស់ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃយុវជនម្នាក់ទៀតហើយ មានឈ្មោះ ហ៊ុត ណុន អាយុ ២៥ ឆ្នាំ បច្ចុប្បន្នមានមុខរបរ ជាកងកម្លាំងសន្តិសុខកាស៊ីណូ មានអាសយដ្ឋាននៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ថ្លែងប្រាប់អ្នកតំណាងក្រុមហ៊ុន ចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅឋាន ដែលស្ថិតនៅទីតាំង ភូមិសាស្ត្រខាងលើនេះ យុវជន ហ៊ុត ណុន បានរៀបរាប់ប្រាប់ឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាកពីការងារ ហើយត្រឡប់មកដល់ផ្ទះវិញ មានអារម្មណ៍ថា អស់កម្លាំង ក៏ទៅយកភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីក្នុងធុងក្លាសេរបស់ម្តាយលក់មកទទួលទាន លុះស្រាប់តែពេលគាស់ក្រវិលកំប៉ុងភ្លាម ក៏ឃើញមានរង្វាន់១០០លានរៀល នៅនឹងក្រវិលកំប៉ុង។

ភ្លាមនោះ ក៏មានអារម្មណ៍រីករាយរំភើបជាខ្លាំង ព្រមទាំងស្រែកប្រាប់ម្តាយ និងបងប្អូនឱ្យមកជួយមើល ទាំងអស់គ្នា និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយ:លេខទូរស័ព្ទ ដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់ ។ យុវជនរូបនេះ បានបញ្ជាក់ថា ទឹកប្រាក់រង្វាន់១០០លានរៀលនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ចំពោះក្រុមគ្រួសារ ដែលអាចជួយកែប្រែជីវភាពគ្រួសារ ឱ្យមានភាពល្អប្រសើរ។ ដោយឡែក ក្រោយពីទទួល បានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងប្រគល់មួយចំនួន ទៅឱ្យម្ដាយពង្រីកការលក់ដូរនៅផ្ទះ និងសង់បំណុលគេ ហើយទុកមួយចំនួនទៀត សម្រាប់ធ្វើចម្ការ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់ ១កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

មតិយោបល់