ភ្នំពេញៈ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ មានករណីបុរសម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ ស្ថិតភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហេង ពុទ្ធីយ៉ា ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអូរអណ្តូង៦ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ីរូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1C-1065 មកឈប់ត្រង់ចំណុចខាងលើបំរុងលោតទឹកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចចរាចរណ៍នៅគល់ស្ពានឃើញទាន់ក៏ឃាត់ រួចរាយការទៅនគរបាលមូលដ្ឋាន ដើម្បីធ្វើការសាកសួរព្រមទាំងស្វែងរកសាចញាតិ។ ខណៈឃើញអ្នកកាសែតឡាយផ្ទាល់ព្រោងព្រាតបុរសខាងលើនិយាយថាខ្លួនគ្រាន់តែមកមើលស្ពានប៉ុណ្ណោះ។ ហើយនៅលើខ្លួនជនរងគ្រោះមានពាក្យបណ្តាំថា៖សូមអរគុណដែលអ្នកម្តាយចង់ឲ្យកូនល្អជាតិនេះខ្ញុំមិនបានសងម្តាយចាំជាតិក្រោយណាម្តាយ សូមជួយCallទៅម្តាយខ្ញុំផងសូមអរគុណ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំបុរសរូបនោះទៅសាកសួរនិងទាក់ទងសាចញាតិឲ្យនាំត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់