ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជិះរថយន្តខេមរភូមិន្ទបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ ២នាក់ នៅខេត្តសៀមរាប

សៀមរាប: នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទីរសៀល ត្រង់ចំណុចវាលរាក់ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត និងម៉ូតូ ច្រាសទិសគ្នា ។

រថយន្តម៉ាក MITSUBISHI TRITON ស៊េរីឆ្នាំ២០១៨ ចង្កូតស្តាំ ពាក់ស្លាកលេខ ខេមរភូមិន្ទ 06- 2-4390 ពណ៌ប្រផេះ បើកបរដោយឈ្មោះ ស៊ឺ ពេជ្រ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ទិសដៅពីកើតទៅលិច ។
ម៉ូតូម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AS-5806 ពណ៌ខ្មៅ បើកបរដោយឈ្មោះ តាវ ឡោម ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ទិសដៅពីលិចទៅកើត(ស្លាប់នៅកន្លែងកើតហេតុ) និងមានអ្នករួមដំណើរដែលត្រូវជាកូនបង្កើតចំនួន ០៣នាក់៖
១,ឈ្មោះ តៅ លក្ខិណា ភេទស្រី អាយុ ១១ឆ្នាំ (របួសធ្ងន់)
២,ឈ្មោះ ប៉ុន ឌិន ភេទប្រុស អាយុ ៥ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ)
៣,ឈ្មោះ ប៉ុន ដែន ភេទប្រុស អាយុ ៥ឆ្នាំ (របួសធ្ងន់)

មូលហេតុ៖ អ្នកបើកបររថយន្តស្រវឹង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីចាត់ការតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់