អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានអំពាវនាវឲ្យចិនផ្លាស់ប្តូរវិធីដោះស្រាយរបស់ខ្លួន ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ជាផ្លូវទឹកដឹកជញ្ជូនយុទ្ធសាស្រ្តដ៏សំខាន់ សម្បូរទៅដោយប្រភពធនធាន ខណៈដែលប្រទេសជាច្រើន បានទាមទារចង់បានវាជារបស់ខ្លួន។ នេះយោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Anna Richey-Allen បានមានប្រសាសន៍ថា យើងអំពាវនាវដល់ចិន និងប្រទេសទាមទារផ្សេងទៀតកុំដោះស្រាយបញ្ហា ដោយការស្ថាបនាកន្លែងយោធាថ្មី នៅលើដែនទឹកដែលកំពុងមានជម្លោះ ដែលវាអាចក្លាយទៅជាជម្លោះខាងយោធា និងបង្កើនការទាមទារទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង ហេតុដូចនេះ ប្រទេសដែលមានជម្លោះ ត្រូវតាំងចិត្តដោះស្រាយដោយសន្តិវិធីជាមួយគ្នា។
យោងតាមអ្នកវិភាគអាស៊ី បានឲ្យដឹងថា អាមេរិកធ្វើដូច្នោះ ពីព្រោះចង់ការពារប្រទេសសម្ព័ន្ធរបស់ខ្លួន ដូចជា ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីនជាដើម។ ប្រសិនបើប្រទេសទាំងអស់នេះ បានឈ្នះក្តី ហើយទទួលបាន ការកាន់កាប់ នៅតំបន់ដែលមានជម្លោះនោះ អាមេរិកនឹងងសប្បាយចិត្ត ដោយសារខ្លួនអាចសហការ ជាមួយប្រទេសទាំងអស់នេះ ដើម្បីដាក់ក្រុមរ៉ុករករ៉ែ រួមទាំងប្រេងនៅតំបន់នោះផងដែរ។
សូមជំរាបថា សេចក្តីថ្លែងការណ៍នោះ បានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង ជិតបញ្ចប់ការស្ថាបនាសាងសង់កន្លែងយោធានៅលើកោះសិប្បនិមិត្តរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង៕
មតិយោបល់