ព័ត៌មានជាតិ

រថយន្តHighlander បុកជាមួយម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់មនុស្សចំនួន៣នាក់ នៅមុខមន្ទីរពេទ្យបង្អែកបាធាយ

កំពង់ចាម: នៅវេលាម៉ោង ១១ និង ៤០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចមន្ទីរបង្អែកបាធាយ នៅស្រុកបាធាយ ខេត្តកំពង់ចាម។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-5560 មានគ្នា៣នាក់ ខណ:មកដល់ចំណុចខាងលើធ្វើការបត់ឆ្លងផ្លូវក៏បុកជាមួយរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពង់ចាម 2A-9052 បើកបរដោយជនមិនស្គាលអត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីភ្នំពេញទៅកំពង់ចាម បណ្ដាលឲ្យរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅពេទ្យខាងមុខ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់