កំពង់ធំៈ នៅវេលាម៉ោង ១២និង២០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ មានករណីក្មេងលង់ទឹកស្លាប់ ស្ថិតក្នុងភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ឈុន ពេជ្រ ភេទស្រី អាយុ ៥ឆ្នាំ។
មូលហេតុ៖ ចុះលេងទឹកអន្លង់អាអ៊ិចកាយជម្រៅ ១.២ម៉ែត្រ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់