តំបន់បឹង Mogan ជាតំបន់កម្សាន្តដែលពេញនិយមបំផុតនៅរដ្ឋធានីអង់ការ៉ា របស់ប្រទេសទួរគី ជាកន្លែងដែល ប្រជាជនចូលចិត្តទៅលេងជាមួយសម្រស់ធម្មជាតិ និងភាពសម្បូរបែបនៃសត្វព្រៃ។
ប៉ុន្តែក្រុមសកម្មជនបរិស្ថានកំពុងប្រកាសអាសន្នចំពោះការគំរាមកំហែងដែលកំពុងកើនឡើងពីការអភិវឌ្ឍទីក្រុង។
នៅចុងសប្តាហ៍ និងថ្ងៃវិស្សមកាល អ្នករស់នៅទីក្រុងអង់ការ៉ារីរាយទៅកាន់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងបោះ ជំរុំ ដែលសាងសង់នៅលើឆ្នេរបឹង Mogan ជាកន្លែងមានបក្សីប្រមាណ ២៤០ ប្រភេទ ដែលមួយចំនួនជិតផុតពូជ។ ក្នុងរដូវរងារគេអាចឃើញបក្សីសមុទ្រហោះហើរពីបណ្តាប្រទេសនៅភាគខាងជើងមកដល់ប្រទេសទួរគី។
មតិយោបល់