ព័ត៌មានជាតិ

ក្មេងទំនើងពីរក្រុមបង្ហោះម៉ូតូបង្កការភ្ញាក់ផ្អើលពេញក្រុងពោធិ៍សាត់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់: នគរបាលក្រុងពោធិ៍សាត់បង្ក្រាបក្មេងទំនើងមួយក្រុមនាំគ្នាជិះម៉ូតូបង្ហោះធ្វើឲ្យខូចសណ្តាប់ធ្នាប់ពេញ ក្រុងពោធិ៍សាត់ ការបង្ក្រាបនេះធ្វើឡើងនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៩ វេលាម៉ោង ៦និង២០នាទី ត្រង់ចំណុចភ្លើងស្តុប ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បង្កដោយក្មេងពីរក្រុមមាន ឈ្មោះ ជា សុផានិត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបន្ទាយក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ព្រមទាំង ម៉ូតូ ០១គ្រឿង ម៉ាកទ្រីម០១៥ ឃាត់ ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
រហូតមកដល់ ម៉ោង ១១និង០៥នាទីសមត្ថកិច្ចបង្ក្រាបបានមួយក្រុមទៀត៖
១.ឈ្មោះ សោម ហេងហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងក្រឡឹង ទីលំនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធ៍សាត់។
២.ជនបង្កឈ្មោះ ទោង សុខឌី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងបាញ់ថ្នាំ ទីលំនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធ៍សាត់។
៣.ជនបង្កឈ្មោះ ឈឹម សុស៊ីបាន ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធ៍សាត់ ខេត្តពោធ៍សាត់។

ជនបង្កទាំងបីនាក់នឹងម៉ូតូពីរគ្រឿងឃាត់ខ្លួន នឹងរក្សាទុកនៅអធិការដ្ឋាននគរបាល៕

មតិយោបល់