ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ២នាក់ មានសារធាតុញៀន និងផឹកស៊ីស្រវឹង វាយកម្មករធ្វើផ្លូវ

ពោធិ៍សាត់: នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២និង២០នាទីរសៀល សមត្ថកិច្ចនគរបាលស្រុកក្រគរសហការណ៍ចាប់ឃាត់ខ្លួនក្មេងទំនើង ២នាក់ ផឹកស៊ីបង្កការអុកឡុកវាយតប់ទៅលើអ្នកដទៃ នៅចំណុចផ្លូវលេខ៥៩ ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង សហការណ៍ជាមួយកម្លាំងប្រជាការពារ ចុះបង្ក្រាបក្មេងទំនើងផឹកស៊ីបង្កការអុកឡុក និងវាយទៅលើឈ្មោះ សៅ នី អាយុ ១៨ឆ្នាំ ភេទប្រុស
ជនជាតិខ្មែរ មុខរបរកម្មករ ធ្វើផ្លូវលេខ៥៩ (ផ្លូវកំពង់លួង ) មានទីលំនៅភូមិរកាត ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោកអធិការ បានបន្តថា ក្រុមក្មេងទំនើងមានគ្នា ២នាក់៖
១-ឈ្មោះ សុខ ខា ហៅថា អាយុ ៣៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ។
២-ឈ្មោះ សុខ ឌៀក អាយុ ២៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួនអ្នកទាំង២ សមត្ថកិច្ចពិនិត្យឃើញមានជាតិស្រវឹង និងមានសារធាតុញៀនក្នុងខ្លួនដោយធ្វើតេស្តទឹកនោមមាន (វិជ្ជមាន) ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី០១ ខែមករាឆ្នាំ ២០២០ វេលាម៉ោង ១២និង៤៨នាទី ដើម្បីធ្វើទៅតាមនីតិវិធីរដ្ឋបាល៕

មតិយោបល់