ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន GOODHILL ដឹកក្រដាស សង្ស័យតៃកុងបើកលឿន គេចនឹងរ៉ឺម៉ក បណ្ដាលឲ្យក្រទ្បាប់ នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង ៣០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តក្រុមហ៊ុន GOODHILL ដឹកក្រដាស សង្ស័យបើកលឿន ហើយគេចនឹងរ៉ឺម៉ក បណ្ដាលឲ្យក្រទ្បាប់។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាត់រថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ ឃើញថា មិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ទើបឲ្យម្ចាស់ស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់