ព័ត៌មានជាតិ

ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ! ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់

កំពង់ធំ: កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ៤០នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះទំហំ ៧មx១២ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា ស្ថិតនៅភូមិអំពិល ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ នី ណេង ភេទប្រុស អាយុ ៥០ ឆ្នាំ ប្រពន្ធឈ្មោះ ឈឺយ ហ៊ាង អាយុ ៤៨ ឆ្នាំ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

សម្ភារ:ខូចខាត៖
-ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ៧មx១២ម
-ស្រូវចំនួន០៣តោន
-ប្រាក់បាតចំនួន៥០,០០០បាត
-ប្រាក់រៀលចំនួន៧លានរៀល
-មាសចំនួន៧ជី
-ចញ្ចៀននិងខ្សែកមាសចំនួន០១ដម្លឹង
-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ក្នុងករណីនេះរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោងបានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនិង១២ម៉ែត្រគុប រលត់ទាំងស្រុងមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សនិងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

មតិយោបល់