(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចោទសហរដ្ឋអាមេរិកថាជាមេបង្កអស្ថិរភាព នៅតំបន់ឧបទ្វីបកូរ៉េ។
ការលើកឡើងខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងតាមរយៈការស្រង់សម្ដីដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាឱកាសដែលលោកចូលរួម ពិព័រណ៍វិស័យការពារជាតិកូរ៉េខាងជើង «Self-Defence 2021»។ «សហរដ្ឋអាមេរិកគឺជាដើមហេតុនៃអស្ថិរភាព…ហើយគ្មានមូលដ្ឋានណាមួយបង្ហាញថាសកម្មភាពរបស់ពួកគេ មិនបានបង្កអរិភាពទាល់តែសោះ»។ នេះជាការបញ្ជាក់របស់លោក គីម ជុងអ៊ុន។
កូរ៉េខាងជើងបានធ្វើតេស្តអាវុធប្រភេទថ្មីៗ ដែលបាននាំឲ្យពិភពលោកចាប់អារម្មណ៍ និងភ្ញាក់ផ្អើលផងដែរ ក្នុងនោះមានដូចជាការធ្វើតេស្តជើងទម្រងបាញ់មីស៊ីល ចេញពីរថភ្លើង និងគ្រាប់មីស៊ីលលឿនជាងសំឡេង ដែលមានសមត្ថភាពអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ។ លោក គីម ជុងអ៊ុនក៏បានអំពាវនាវឱ្យកងទ័ពកូរ៉េខាងជើង ពង្រឹង សមត្ថភាពឱ្យកាន់តែខ្លាំងក្លាផងដែរ៕
ប្រភព៖ Reuters
មតិយោបល់