ភ្នំពេញៈ កាលពីវេលាម៉ោង ១១ និង ២០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បុរសម្នាក់ធ្វើសកម្មភាពលួចកាច់សោម៉ូតូត្រូវបានពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច លើផ្លូវបេតុង ត្រង់ចំណុចសាលាពញ្ញាក្រែក ស្ថិតសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបាន៖
-ទូរសព័្ទអិនចុចពិល ០១។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សុខ ទី អាយុ ២៧ ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅផ្ទះជួលក្រុម១៤ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាក NIX ពណ៌ស ពាក់សា្លកលេខ ភ្នំពេញ 1BM-8217 មកលេងផ្ទះហើយបានយកទុកក្រោមផ្ទះដោយចាក់សោយ៉ាងត្រឹមត្រូវ ខណៈវេលាខាងលើក៏មានជនសង្ស័យឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ធ្វើសកម្មភាពកាច់សោម៉ូតូ ហើយបើកចេញទៅ ប៉ុន្តែនៅជាប់សោនិងកាំងមួយជាន់ទៀតបង្កជាសម្លេងដល់ពលរដ្ឋដែលនៅក្បែរ ភ្ញាក់ផ្អើលនាំគ្នាជួយដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុ ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍ទួលសង្កែទី១ធ្វើការសាកសួរ កសាងសំណុំរឿង ដើម្បីស្រាវជ្រាវយកបក្ខពួកចាត់ការតាមនីតិវិធី៕
មតិយោបល់