ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង សង្ស័យបាក់ជើងម្នាក់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ: ​នៅវេលាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូ០២គ្រឿងបុកគ្នា ពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ទាំងសងខាង សង្ស័យមានបាក់ជើង ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរឯពេទ្យភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញម៉ូតូឌ្រីមសង់មួយគ្រឿង និងម៉ូតូធុនធំមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណទាំងពីរនាក់ បានធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែម៉ូតូទាំងពីរគ្រឿងខាងលើនោះ បានបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ទាំងសងខាង សង្ស័យមានបាក់ជើងម្នាក់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

បន្ទាប់មកវត្តមានកម្លាំងមន្រ្តីប៉ូលិសផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ដល់ទីកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យមើលទៅតាមនីវិធី ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ខាងណាជា អ្នកខុសនោះទេ ហើយក៏មិនទាន់ដឹងថា កម្លាំងសមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់