ព័ត៌មានជាតិ

ជនសង្ស័យដេញវាយប្លន់យកម៉ូតូពីនារីម្នាក់ អស់១គ្រឿងយប់មិញ សរុប ២ករណីហើយ លោកមេប៉ុស្តិ៍សង្កាត់ព្រៃសរ មិនទាន់ចាប់ ជនសង្ស័យបាន

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពដេញវាយប្លន់ យកម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ ២០២០ ពីនារីម្នាក់បានសម្រេច។

សូមបញ្ជាក់៖ ករណីខាងលើនេះ ក្នុងសង្កាត់ព្រៃសរ ហាក់បីដូចជាមិនថមថយបទល្មើស ឆក់ប្លន់សោះ ឃើញនៅតែមាន ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣៥នាទីយប់ មានករណីជនសង្ស័យមួយក្រុម ធ្វើសកម្មភាពដេញកាប់ប្លន់ គំរាមយកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវបេតុង ទល់មុខការ៉ាសសាំង លឹម ឡុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សរុបទាំងអស់ ២ករណីហើយ ខណ:ដែលសមត្ថកិច្ច មិនទាន់ចាប់ជនសង្ស័យបានទេ ធ្វើឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាសុវត្ថិភាព លែងហ៊ានចង់ដើរពេលយប់ទៀត ព្រោះសមត្ថកិច្ច មិនទាន់បំបែកសំណុំរឿងបាននៅទ្បើយ។

ពលរដ្ឋក្នុងសង្កាត់ព្រៃសរ សំណូមពរទៅលោកមេប៉ុស្តិ៍ និងមន្ត្រីជំនាញ គួរពង្រឹងបន្ថែមនូវការពួនល្បាតស្ទាក់តាមផ្លូវ កុំឲ្យមានជនឆក់ឱកាសតទៅទៀត ជាពិសេសពេលយប់ ព្រោះផ្លូវនៅទីហ្នឹងងងឹងណាស់ បើបណ្ដែតបណ្ដោយបែបនេះទៀត ពលរដ្ឋនឹងនៅតែបន្តការរិគន់៕

មតិយោបល់