ព័ត៌មានជាតិ

ស្រីក្មេងប្រុសចាស់ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរសារធាតុញៀន

បាត់ដំបង: កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង៥៥នាទី នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ កែន សុគន្ធ ហៅ ពុយ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិកាប់គោ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៧ថង់ ទម្ងន់ ២៦,២២ក្រាម (ទាំងសំបក),
– ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ឆ្លងតាមចម្លើយសារភាពរបស់ឈ្មោះ កែន សុគន្ធ ហៅ ពុយ និងដោយមានការអនុញ្ញាតពីលោក
នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបន្តកិច្ចប្រតិបត្តិការហូត
ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង
១និង០០នាទី ។

ជនសង្ស័យឈ្មោះ រឿន ឌីណា ហៅ ឌី ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ៥០,៩៣ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)

សរុប: ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ទម្ងន់ ៧៧,១៥ក្រាម (ទាំងសំបក)
ជនល្មើស និង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់