វត្ថុភាគច្រើនដែលអ្នកពិតជាចង់បានគឺនឹងមិនបានមកដល់អ្នកក្នុង ពេលមួយយប់ឬ ក្នុងសប្តាហ៍នេះឬក៏សប្តាហ៍ក្រោយទេ។ ភាគច្រើនអ្វីដែលសំខាន់ពិតប្រាកដរបស់អ្នក អាចនឹងត្រូវចំនាយពេលជាច្រើនឆ្នាំឬពេលខ្លះយូរជាងនេះទៅទៀត ដើម្បីទទួលយកវាបាន។ តើអ្នកអាចបន្តទៀតបានយ៉ាងម៉េចបើអ្នកដឹងថាអ្នកត្រូវបន្តដំនើរ ឆ្ងាយទៀត? មនុស្សដែលក្បាលរឹងតស៊ូតទៅទៀត នឹងបន្ថែមឲ្យខ្លួនឯងនូវចំនេះដឹង ដែលអាចធ្វើឲ្យបំនងរបស់គេសម្រេចបាន។ ពួកគេមិនផ្តោតលើចំងាយផ្លូវដែលគេត្រូវដើរទេតែគឺជាជំនឿដែលគេ អាចទទួលអ្វីដែលគេចង់បាន។
ពេលខ្លះគាត់មានបញ្ហាបញ្ចុះបញ្ចូលភរិយារបស់គាត់ប៉ុន្តែអ្នកផ្តល់ ប្រឹក្សាមុខជំនួញឈ្មោះJohn Conover ម្នាក់នេះបានប្រាប់គ្រប់គ្នាថាទីផ្សារភាគហ៊ុនគឺជាការវិនិយោគដ៏ ល្អក្នុងរយៈពេលវែង។
Johnនិយាយថា”គ្មានការវិនិយោគរយៈពេលវែងដែលល្អជាងនេះទេ។ បើតាមការរៀន ការវិនិយោគរយៈពេលយូរក្នុងភាគហ៊ុនរបស់ក្រុមផ្សេងៗគឺមិនមែនគួរឲ្យ រំភើបឬអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានក្នុងមួយយប់ទេ។ ប៉ុន្តែមែនហើយ គ្មានអ្វីដែលអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានក្នុងពេលមួយយប់ទេ” ។
គាត់បន្ថែមថា”ក្រុមហ៊ុនល្អដែលមានផលិតផលល្អអាចរកប្រាក់បានច្រើន ហើយក្នុងរយៈពេលយូរភាគហ៊ុនរបស់គេនឹងឡើងថ្លៃ។ វាអាចនឹងមានការធ្លាក់ចុះតម្លៃនៅឆ្នាំទន់ខ្សោយរបស់ក្រុមហ៊ុននិង ដោយសារតែសេដ្ឋកិច្ច ប៉ុន្តែការអត់ធ្មត់អាចជួយធានាឲ្យអ្នករក្សាភាគហ៊ុនរហូតដល់ពេលល្អ របស់ក្រុមហ៊ុនមកដល់ ហើយឆ្នាំល្អអាចទទួលបានចំនេញច្រើន”។
ចំពោះJohnការព្យាយាមទទួលបានផលភ្លាមៗពីភាគហ៊ុនគឺជា”ល្បែង ល្ងីល្ងើរ។ វាអាចឲ្យហិនហោចដល់ហិរញ្ញវត្ថុរបស់អ្នកនិងពេលខ្លះខ្ញុំណែនាំ ឲ្យធ្វើបែបនេះតែពេលដែលអ្នកចង់បាត់បង់ការវិនិយោគរបស់អ្នកទាំងអស់ ជាជាងការរកប្រាក់ចំនេញ”។
បើប្រៀបធៀបជាមួយអ្នកដែលងាយបោះបង់ចោលនិងអ្នកព្យាយាមតស៊ូ អ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលតស៊ូខ្លាំងបានចំនាយពេល២ដង មិនត្រឹមតែគិតពីអ្វីដែលគេត្រូវធ្វើទេតែគិតពីអ្វីដែលពួកគេ សម្រេចបានហើយ គឺការងារដែលគេអាចធ្វើបាននិងការងារដែលគេមានសមត្ថភាពធ្វើ (Sparrow 1998)៕
ប្រភព៖https://health.com.kh
មតិយោបល់