កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី កម្លាំងប៉ុស្តិ៍ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី អំពើហិង្សា ក្នុងគ្រួសារ និងករណី ធ្វើឲ្យខូចខាតដោយចេតនា យកដំបងឈើ រុំកន្សែងជ្រលក់សាំងដុតរួចគប់ទៅលើផ្ទះគេ ។
ជនសង្ស័យ ឈ្មោះ ឡេង លាងសេង ភេទ ប្រុសអាយុ ១៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ដំបងឈើ១កំណាត់ រុំកន្សែងពណ៌ ផ្កាឈូក។
ជនរងគ្រោះឈ្មោះ សុខ ណៃសៀង ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិឃុំកើតហេតុ។
តាមសភាពរឿងហេតុ ៖ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០វេលាម៉ោង ២០និង០០នាទី ជនរងគ្រោះ បានចងមុងដេកលើផ្ទះជាប់ជញ្ជាំង និងបង្អួច ចំហៀងខាងត្បូង ដោយ ពេលដេក នោះជនរងគ្រោះបានបិទទ្វារនិងបិទបង្អួច ជិត។ ដល់វេលាម៉ោង២១និង២០នាទី ស្រាប់តែមានជនសង្ស័យមិនស្គាល់ឈ្មោះបានយកដំបងឈើមួយកំណាត់រុំកន្សែងជ្រលក់ សាំងដុត គប់ទៅលើផ្ទះ របស់ជនរងគ្រោះ ចំស្លាបព្រិលលើបង្អួច ចំហៀងខាងត្បូង បណ្តាលឲ្យ ឆេះជញ្ជាំងខាងក្រៅ ហើយខ្ទាត ភ្លើងតាមប្រហោងព្រិលចូលក្នុងផ្ទះ ត្រូវមុង ជនរងគ្រោះដេកបណ្តាលឲ្យឆេះមុងមួយចំហៀង ឆេះពូកមួយចំហៀង ឆេះខ្នើយ ០១ ភ្លាមនោះ ជនរងគ្រោះបានស្រែកឆោរឡោ ទើបប្តីជនរងគ្រោះឈ្មោះ ក ទ្រី ភ្ញាក់ដឹងខ្លួន ជួយពន្លត់ភ្លើង ពេលនោះ មានមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ រត់ទៅទិស កើតឈាងខាងត្បូងឆ្លងផ្លូវ សំដៅទៅផ្ទះឈ្មោះ ឡេង ទូ ភេទប្រុស គេចខ្លួនបាត់។ លុះ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី ឈ្មោះឡេង លាងសេង បានប្រព្រឹត្ត អំពើហិង្សាក្នុងគ្រួសារ ដោយកាប់បំផ្លាញតូបឪពុករបស់ខ្លួនបណ្តាល ឲ្យខូចខាត បន្ទាប់មកឈ្មោះ ឡេង ទូ ជាឪពុកបានមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍ព្រែកតាមាក់ កម្លាំងប៉ុស្តិ៍ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក។
សមត្ថកិច្ចបានសាកសួរឈ្មោះ ឡេង លាងសេង ពាក់ព័ន្ធទៅក្នុងករណី ធ្វើឲ្យខូចខាតដោយចេតនា (បង្កអគ្គីភ័យ) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡេង លាងសេង បានឆ្លើយសារភាពថា ខ្លួនបានប្រព្រឹត្ត បង្ហូរ សាំង ពីម៉ូតូប្អូនរបស់ខ្លួនដាក់ក្រណាត់រុំហើយដុត គុបទៅលើផ្ទះឈ្មោះ សុខ ណៃសៀង បណ្តាលឲ្យឆេះជញ្ជាំង និងមុងភួយ។
យោងតាមយោបល់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកណ្តាល បានអនុញ្ញាត ឲ្យសមត្ថកិច្ចនគរបាល ឃាត់ខ្លួន ឈ្មោះ ឡេង លាងសេង ដើម្បីបន្តចាត់ការតាម នីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់