ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបើកបរប៉ះទង្គិចគ្នា បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ នៅត្រង់ចំណុចស្តុបវត្តឫស្សីសាញ់

ភ្នំពេញៈ នៅវេលាម៉ោង៤និង៤០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តធុនធំពីរគ្រឿងបើកបរប៉ះទង្គិច បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ នៅត្រង់ម្តុំស្តុបវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញទាំងពីរគ្រឿងខាងលើនោះ បើកបរធ្វើដំណើរសុខៗ មកដល់ត្រង់ ចំណុចកើតហេតុនៅត្រង់ចំណុចស្តុបវត្តឫស្សីសាញ់ ស្រាប់តែប៉ះទង្គិចគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ផ្លូវគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ។ បន្ទាប់មក ភាគីទាំងពីរមិនអាចចរចាគ្នាបាននោះទេ គឺបានប្រគល់ទៅឲ្យសមត្ថកិច្ច ធ្វើការវាស់វែងទៅដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ គឺរងការខូចខាតតែរថយន្តប៉ុណ្ណោះ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់