ព័ត៌មានជាតិ

រថយន្តកូរ៉ូឡា បើកបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់ នៅស្រុកសំរោងទង

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៧ និង ៥៥នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវលេខ១៣០ ត្រង់ចំណុចភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ។

រថយន្ដម៉ាកកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2D-9127 បើកបរដោយឈ្មោះ ង៉ែត ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ូតូ ម៉ាកហុងដា គុបមូល ពណ៌ស្លែ សេ70 ពាក់ស្លាកលេខកំពង់ស្ពឺ1D-5190 បើកបរដោយឈ្មោះគូ កង ភេទប្រុស អាយុ ២៧ឆ្នាំ ឌុបមនុស្សម្នាក់ឈ្មោះគូ ទីភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា។

ហេតុការណ៍នេះ បានបណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ប្រុស ២នាក់ ព្រមទាំងខូចខាតម៉ូតូ០១គ្រឿងធ្ងន់ និងរថយន្ដ០១គ្រឿងស្រាល

ក្រោយកើតហេតុ អ្នកបើកបរ រថយន្ដ ត្រូវបានឃាត់ខ្លួន និងនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធី។

ដោយទ្បែកវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាំងគ្រើល ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់