ភ្នំពេញៈ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ដោយអនុវត្តន៍តាមបទបញ្ជាជាប្រចាំលោក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋានប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម២១ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហឿន ប៊ុនវឿន ហៅអាតឹង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។
វត្ថុតាងចាប់យករួមមាន៖
-ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១០កញ្ចប់
-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ។
នៅចំពោះមុខ កម្លាំងជំនាញខណ្ឌប៉ុសិ៍កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
មតិយោបល់