ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ធ្លាក់ពីលើដើមត្នោតកម្ពស់១០ម៉ែត្រ ស្លាប់មួយរំពេច

ស្វាយរៀង: សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង៤និង ៣០រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិព្រែខ្ជាយ ឃុំកំពង់ត្រាច ស្រុករមាសហែក មានករណីបុរសម្នាក់ ធ្លាក់ពីលើដើមត្នោតកម្ពស់១០ម៉ែត្រ ស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ អ៊ុ ចយ អាយុ៥៨ឆ្នាំ មុខរបរឡើងត្នោត រស់នៅភូមិឃុំខាងលើ មានប្រពន្ធ និងកូនក្នុងបន្ទុក។

ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសរងគ្រោះ បានដើរចេញពីផ្ទះមកដាក់ទឹកត្នោត ដូចសព្វរាល់ដង នៅខាងជើងផ្ទះចម្ងាយ១២ ម៉ែត្រ មួយសន្ទុះក្រោយមក មិនដឹងជាយ៉ាងម៉េច ស្រាប់តែជនរងគ្រោះ បានធ្លាក់ពីលើចុងត្នោតកម្ពស់ប្រហែល១០ម៉ែត្រ មកដល់ដី បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

មូលហេតុ៖ សង្ស័យជនរងគ្រោះ មិនស្រួលខ្លួន មានអាការងងឹងមុខ៕

មតិយោបល់