ព្រៃវែងៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មានករណីភ្លើងឆេះផ្ទះរបស់ឈ្មោះ ឈន ខឿន ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិត្រពាំងប្របុះ ឃុំសេនារាជឧត្តម ខេត្តព្រៃវែង។
ឆេះផ្ទះទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ សង់ពីឈើប្រក់ស៊ីប្រូ(ដាក់ចំបើងនៅក្រោមផ្ទះ) ឆេះខូចខាតទាំងស្រុង និងសម្ភារៈមានម៉ូតូ២គ្រឿងម៉ាក ហុងដា ស១២៥ ស៊េរី២០១៧មួយគ្រឿង,ស៊េរី២០១៥មួយគ្រឿង,មាស១៥ជី,លុយ២.០០០ដុល្លារ,សម្ភារ:មួយចំនួន និងឆេះរងរបួសមនុស្ស២នាក់ ឈ្មោះ ឈន ខឿន ជាម្ចាស់ផ្ទះ និងកូនបង្កើតឈ្មោះ ឈន វ៉េ ភេទប្រុស អាយុ២៣ឆ្នាំ(ពិកា)។
មូលហេតុ ចៅបង្កើតលេងដែកកេះ។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យ បានពន្លត់អស់ទឹក២រថយន្ត មិនបណ្តាលឲ្យឆាបឆេះផ្ទះអ្នកជិតខាងឡើយ៕



មតិយោបល់