សៀមរាបៈ នៅថ្ងៃទី៥ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ១និង១០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើ ផ្លូវ ជាតិលេខ៦ ស្ថិតនៅចំណុចភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
មានរថយន្តម៉ាក ឡង់គ្រីស័រ ពណ៍ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2B-2278 បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីកើតទៅលិច បានរ៉េចង្កូតទៅឆ្វេងដៃ។
បានបុករថយន្តម៉ាក សាំងយ៉ុង ពណ៍លឿង ពាក់ស្លាកលេខ សៀមរាប 2C.6785 បើកបរដោយឈ្មោះ ហឿម ស្រួច ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសាទុំ ឃុំដំដែក ស្រុកសូទ្រនិគមន ខេត្តសៀមរាបក្នុងទិសដៅពីលិចទៅកើត មានអ្នករួមដំណើរចំនួន ១៤នាក់ ស្រី ០៩នាក់៖
១-ឈ្មោះ ប៉ាវ ជន ភេទស្រី អាយុ ៦២ឆ្នាំ ទីលំនៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប
២-ឈ្មោះ ទុំ សុខ ភេទស្រី អាយុ ៧៦ឆ្មាំ ទីលំនៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប
៣-ឈ្មោះ សាន សាយ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប
៤-ឈ្មោះ ភួង ភាព ភេទស្រី អាយុ ៤៧ឆ្នាំ ទីលំនៅនៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប
៥-ឈ្មោះ ពីង ឡាយ ភេទប្រុស ទីលំនៅនៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
៦-ឈ្មោះ ទុយ ណី ភេទស្រី អាយុ ៣៦ឆ្នាំ ទីលំនៅនៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
៧-ឈ្មោះ មៀន ជឿម ភេទស្រី អាយុ ៦១ឆ្នាំ ទីលំនៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប
៨-ឈ្មោះ ស្អាត សួរ ភេទស្រី ទីលំនៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប
៩-ឈ្មោះ ប៉ោ ងួន ភេទប្រុស ទីលំនៅនៅភូមិរលំពុក ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
១០-ឈ្មោះ រៀល ឡី ភេទស្រី អាយុ ៣៥ឆ្នាំ ទីលំនៅនៅភូមិរលំពុក ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
១១-ឈ្មោះប៉ាត ឡុង ប្រុស ទីលំនៅនៅភូមិរលំពុក ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
១២-ឈ្មោះបឿន លេន ភេទស្រី អាយុ ៣៥ឆ្នាំ ទីលំនៅនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគមន ខេត្តសៀមរាប
១៣-ឈ្មោះ តេន ឡោម ភេទស្រី អាយុ ៣៥ឆ្នាំ ទីលំនៅនៅភូមិជាំ ឃុំចាន់ស ស្រុកសូទ្រនិគមន ខេត្តសៀមរាប
១៤-ឈ្មោះ ទុយ ឃីង ភេទប្រុស ព្រះជន្ម ៥១ ព្រះវស្សា ទីលំនៅនៅភូមិថ្នល់ឡុក ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប(ព្រះសង្ឃ)។
បណ្តាលអោយ ស្លាប់មនុស្ស ០១នាក់ ឈ្មោះ ស្អាត សួរ ភេទស្រី
-របួសធ្ងន់មនុស្ស ០៧នាក់ ស្រី ០៤នាក់
-របួសមនុស្សស្រាល ០៦នាក់ ស្រី ០៤នាក់
-ខូចខាតរថយន្តធ្ងន់ ០២គ្រឿង។
មូលហេតុគ្រោះថ្នាក់បណ្តាលមកពី៖
អ្នកបើកបររថយន្តម៉ាក ឡង់គ្រីស័រ បើកមានល្បឿនលឿននិង បើកមិនប្រកាន់ស្តាំ។
ចំពោះជនរងគ្រោះសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់