ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះឈើប្រក់ហ្វីប្រូនៅ ក្រុងកោះរ៉ុង

ព្រះសីហនុ: ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១និង៤០នាទី នៅចំនុចខាងក្រោយឆ្នេរឡុងសិត ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
មានករណីឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងប្រភេទផ្ទះឈើប្រក់ហ្វីប្រូ ។
ករណីនេះមិនបណ្តាលឲ្យមានស្លាប់មនុស្សទេ ។
ម្ចាស់ផ្ទះ ឈ្មោះ ពិន ហៃ ភេទ ប្រុស ជាប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ ផ្ទះបានឆេះទាំងស្រុងទុំហំ១០ម*១០ម
មូលហេតុបណ្តាលមកពីកូនរបស់គាត់លេងដែកកេះបណ្តាលឲ្យឆេះពូក
សម្ភារ:ខូចខាតមានទូរស័ព្វដៃ ២ គ្រឿង កង់៣គ្រឿង និងឯកសារមួយចំនួន ៕

 

មតិយោបល់