កំពង់ឆ្នាំងៈ មន្ត្រីយោធាលង្វែកម្នាក់ដែលបានដេញចាប់ចោរលួចម៉ូតូពលរដ្ឋ បានជិះម៉ូតូដេញធ្លាក់គំហុកចូលទឹកបឹងបង្កឲ្យលង់បាត់បង់ជីវិតខណ:មេឃកំពុងតែភ្លៀងខ្លាំង នៅវេលាម៉ោងប្រមាណជា៤និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះមាន ឈ្មោះ សាយ វិសាល ជាទាហាននៅបន្ទាយស្ពានពោធិ៍ ឃុំលង្វែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
មុនពេលកើតហេតុមានករណីចោរញីឈ្មោល បានលួចកាច់កម៉ូតូប្រជាពលរដ្ឋ តែដឹងទាន់ ហើយដេញតាម ក្នុងនោះបានធ្វើឲ្យមន្ត្រីយោធាម្នាក់លង្វែកម្នាក់បាត់បង់ជីវិតដោយលង់ទឹកបឹង។
ក្រោយកើតហេតុជនសង្ស័យបានជិះឌុបគ្នា ទៅភូមិកំពង់ក្តារ សមត្ថកិច្ចនិងប្រជាការពាររួមទាំងប្រជាពលរដ្ឋតាមទាន់ ចាប់បានខាងចោរស្រីម្នាក់ ចំណែកចោរប្រុស បានរត់ចូលទឹកបឹង ប្រហែល១ម៉ោងក្រោយមកក៏ចាប់បាន។
ប្រភពបង្ហើបថាចោលញីឈ្មោលរស់នៅរស់នៅភូមិកញ្ជោង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផងដែរ៕






មតិយោបល់