ព័ត៌មានជាតិ

យុវជន ២នាក់ជំនាញខាងបាញ់ជំពាមកៅស៊ូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ត្បូងឃ្មុំៈ សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញា ៣នាក់ កាលពីថ្ងៃទី៣​ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១៥នាទី ករណីធ្វើសកម្មភាពយកជំពាមកៅស៊ូបាញ់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (បាញ់រថយន្តអ្នកធ្វើដំណើរ) បណ្តាលឲ្យត្រូវទ្រុង និងកញ្ចក់រថយន្តខ្លះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧ ភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះអន្តរាគមន៍ និងឃាត់ខ្លួនបានមុខសញ្ញា០២នាក់៖
១.ឈ្មោះ រតនៈ សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់។
២.ឈ្មោះ អាត ហយ ភេទប្រុស អយុ ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់