ព័ត៌មានជាតិ

Barcelona និង Cavani ព្រមព្រៀងគ្នាជាមួយនឹងកុងត្រារយៈពេលខ្លី

បរទេស៖ទីបំផុតកីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani គឺនឹងបានក្លាយទៅជាកីឡាករសម្រាប់ជំនួសតំណែងកីឡាករ Aguero ហើយនៅកីឡាដ្ឋាន Camp Nou។

Cavani បានឈានទៅដល់ការព្រមព្រៀងដើម្បីចូលរួមជាមួយនឹង Barcelona ពីក្លឹបបិសាចក្រហម Man UTD នេះបើយោងតាមការបញ្ជាក់ដោយកាសែត The Marcaនិង The Goal ផងដែរ។

កីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានគេជឿជាក់ទៀតថានឹងចុះកុងត្រាដែលមានរយៈពេលខ្លីរហូតដល់ចុងរដូវកាលដើម្បីជំនួស Aguero ដែលទើបប្រកាសចូលនិវត្ត។

Cavani បានជួបបញ្ហាជាច្រើនក្នុងការបង្ហាញខ្លួនឈុតធំរបស់ក្លឹបជាពិសេសក្រោយការផ្ទេរមកដល់នៃកីឡាករ CR7 ហើយបិសាចក្រហម Man UTD ក៏បានសប្បាយចិត្តផងដែរចំពោះដំណឹងនេះដើម្បីលប់ឈ្មោះកីឡាករវ័យ៣៤ឆ្នាំរូបនេះចេញពីខ្ទង់ចំណាយប្រចាំខែរបស់ខ្លួន៕

មតិយោបល់