ព័ត៌មានជាតិ

រកអុសប្រទះចង្កា្រនហ្គាស! កម្លាំងនគរបាលកំពុងល្បាតសុខៗ ឃើញសង្ស័យឃាត់ភ្លែតឆែកភ្លាម…

ព្រះសីហនុ: នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រ កម្លាំងល្បាតផែនការងារនគរបាលព្រហ្មទណ្ឌ កំពុងតែជិះម៉ូតូល្បាតដល់ចំណុចផ្លូវអូរ១ ស្ថិតក្នុងភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ក៏បានប្រទះឃើញជនសង្ស័យ ២នាក់ ភេទប្រុស ជនជាតិខ្មែរ ជិះម៉ូតូមួយគ្រឿងម៉ាក NEX ពណ៌ស គ្មានស្លាកលេខ ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការឃាត់ និងឆែកឆេរភ្លាមៗ ជាលទ្ធផលបានរកឃើញសោច្នៃសម្រាប់កាច់បំបែកសោកម៉ូតូចំនួន ៣ដើម (នៅក្នុងហោប៉ៅ ១ដើម និងនៅក្នុងកែបម៉ូតូចំនួន ២ដើម ) និងឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសជាច្រើនផ្សេងទៀត ។ បន្ទាប់មកនាំខ្លួនជនសង្ស័យទាំង ២នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំ ។

ជនសង្ស័យចំនួន២នាក់មាន៖
១/ ឈ្មោះ ប៊ូ សកល ហៅ ញូង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
២/ ឈ្មោះ កែម អាន ហៅ អាវ៉ែនតា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមាន៖
-ម៉ូតូ១គ្រឿង ម៉ាក NEX ពណ៌ស គ្មានស្លាកលេខ (មធ្យោបាយជិះធ្វើសកម្មភាព)
-សោរច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូចំនួន ៤ដើម (ឧបករណ៍ធ្វើសកម្មភាព)
-ទូរស័ព្ទចំនួន ៤គ្រឿង ម៉ាក I-PHONE
-កន្រ្តៃកាត់ដែកធំ ១ដើម ដងពណ៌ក្រហម
-កាបូបស្ពាយចំហៀង១ ពណ៌ខ្មៅ ក្នុងនោះមាន៖ (កន្រ្តៃចំនួន ៣ដើម, កន្រ្តៃកាត់ដែកតូចចំនួន ២ដើម ,ប័ណ្ណសម្គាល់យានយន្តថតចម្លង ២សន្លឹក , កាំបិតផ្លែឡាមចំនួន ៥ដើម និងផ្លែឡាម ២ប្រអប់, ទួរណឺវីសចំនួន ៣ដើម , កូនសោម៉ូតូ ២ចង្កោម,សោមួលចំនួន ៣ដើម,ម៉ាសពណ៌ខ្មៅ ១ថង់ ) ៕

មតិយោបល់